ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យម៉ាស៊ីនអុកស៊ីសែន នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោង បាន៣៥ ម៉ែត្រគីប

    BY Khmernote Media July 17, 2021
    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យម៉ាស៊ីនអុកស៊ីសែន នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោង បាន៣៥ ម៉ែត្រគីប

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប ស្មើនឹង០៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: