កូវីដ-១៩
ប្រទេសថៃ ថ្ងៃនេះរកឃើញករណីឆ្លងកូវីដ១៩ថ្មី រហូតដល់ ១១,៣៩៧នាក់បន្ថែមទៀត ខណៈករណីឆ្លងសរុបកើនដល់ជាង ៤០ម៉ឺននាក់ហើយ
BY Khmernote Media
July 18, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១១,៣៩៧នាក់បន្ថែមទៀត រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១០១នាក់ ។

នេះជាលើកទី២ ហើយដែលប្រទេសថៃរកឃើញករណីឆ្លងកូវីដលើស ១០,០០០ករណីក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ករណីឆ្លងកូវីដសរុបនៅក្នុងប្រទេសថៃមានចំនួន ៤០៣,៣៨៦នាក់ និងស្លាប់ ៣,៣៤១នាក់៕
