ព្រឹកនេះ ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២,០១៤ នាក់បន្ថែមទៀត
- BY
- autoadmin
- July 19, 2021
ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ២,០១៤ ករណី ដោយភាគច្រើនរកឃើញនៅទីក្រុងហូជីមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ពោលគឺនៅទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ១,៥៣៥ ករណី ដោយមាន ១,៣៤៦ ករណី ត្រូវបានរកឃើញពីកន្លែងចត្តាឡីស័កនិងតំបន់បិទខ្ទប់ ហើយករណីចំនួន ១៨៩ ផ្សេងទៀត ត្រូវបានរកឃើញពីចំណុចផ្ទុះឡើងថ្មី និងការធ្វើតេស្ដនៅតាមមន្ទីរពេទ្យឯកជន។

ចាប់តាំងពីមានរលកនៃការឆ្លងទី៤ ដែលបានចាប់ផ្តើមនៅចុងខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៥២,១៦៤ ករណី ចេញពីទីក្រុងនិងខេត្តចំនួន ៥៨ របស់ខ្លួន ខណៈដែលចំនួនឆ្លងសរុបតាំងពីមានករណីជំងឺ COVID-19 ដំបូងមានដល់ ៥៥,៧៨៩ ករណី។ ទីក្រុងហូជីមិញកំពុងមានអ្នកឆ្លងថ្មីច្រើនជាងគេ ជាមួយនឹងការឆ្លងសរុបទាំងអស់ចំនួន ៣២,៩២៦ ករណី។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ១០,៦៦៣ នាក់ បានជាសះស្បើយឡើងវិញ ហើយអ្នកជំងឺ ២៥៤ នាក់ បានស្លាប់ ដោយបូករួមទាំង ២១៩ នាក់ នៅក្នុងរលកថ្មីនេះផ្ទាល់៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






