បច្ចេកវិទ្យា

Trump ស្នើរឲ្យ Apple ឈប់ផលិតផលិតផលនៅប្រទេសចិន ហើយដូរមកផលិតនៅអាមេរិកវិញ បើមិនចង់មានបញ្ហារឿងពន្ធថ្លៃ

BY
Khmernote Media
September 10, 2018

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវកាលពីថ្ងៃសៅរ៍កន្លងទៅក្រុមហ៊ុន Apple ឲ្យធ្វើការបង្វែរការផលិតផលិតផលរបស់ខ្លួនពីប្រទេសចិនមកសហរដ្ឋអាមេរិកវិញ ដើម្បីជៀសវាងការទទួលរងផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មរបស់ជាមួយទីក្រុងប៉េកាំង។ លោក Trump បានអំពាវនាវម្តងហើយម្តងទៀតឲ្យក្រុមហ៊ុននានាធ្វើការផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិក ឬរក្សាវានៅទីនោះ។

លោកបន្តថា: តម្លៃរបស់ Apple អាចកើនឡើង ដោយសារតែពន្ធនាំចូលដ៏ធំ ដែលយើងអាចដាក់លើប្រទេសចិន ប៉ុន្តែមានដំណោះស្រាយងាយស្រួល ដែលនឹងមិនគិតពន្ធនាំចូលនោះគឺ ផលិតផលិតផលរបស់អ្នកនៅអាមេរិក ជាងផលិតនៅចិន ហើយនាំចូលអាមេរិក។ ផ្នែករដ្ឋបាលរបស់លោក Trump បានធ្វើការបង្កើនពន្ធលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ថែមទាំងគំរាមដាក់បន្ទុកពន្ធនាំចូលរបស់ចិនទាំងអស់ ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ channelnewsasia

Share This Post: