ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុននេះបន្តិច! ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់មួយប្រាវ បណ្ដាលអោយដើមក្ងោកនៅក្រោយវិទ្យាល័យទួលស្វាយព្រៃបាក់រលំសង្កត់លើរថយន្តតូរីសរងការខូចខាត

    BY Khmernote Media July 19, 2021
    មុននេះបន្តិច! ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់មួយប្រាវ បណ្ដាលអោយដើមក្ងោកនៅក្រោយវិទ្យាល័យទួលស្វាយព្រៃបាក់រលំសង្កត់លើរថយន្តតូរីសរងការខូចខាត

    រាជធានីភ្នំពេញ៖ ក្រោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់មួយប្រាវ មានដើមក្ងោកមួយដើម នៅក្រោយវិទ្យាល័យទួលស្វាយព្រៃ បានបាក់រលំសង្កត់លើរថយន្តតូរីសមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតតែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

    មុនពេលកើតហេតុ ម្ចាស់បានបើករថយន្តរបស់ខ្លួន ប្រភេទតូរីស១២កៅដី ពណ៌លឿង ពាក់ស្លាកលេខកណ្ដាល 2C-9569 ចតក្រោមដើមក្ងោកខាងលើដើម្បី ហូបបាយ ខណៈនោះក៏មានខ្យល់កន្ត្រាក់យ៉ាងខ្លាំងស្រាប់តែដើមក្ងោកដែលពុកផុយគល់រលំសង្កត់លើរថយន្តតែម្តងបណ្តាលឲ្យកំពិតដំបូលរថយន្ត។

    ក្រោយកើតហេតុ ម្ចាស់រថយន្តបានយករថយន្តចេញទៅជួលជុលខ្លួនឯង រីឯដើមក្ងោ ត្រូវបានកម្លាំងសណ្ដាន់ធ្នាប់ខណ្ឌបឹងកេងកង ចុះមកកាត់ជាកំណាត់ៗ ដើម្បីកុំអោយមានការកកស្ទះ ដល់អ្នកដំណើរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: