ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទុះស៊ីទែន ប្រេងសាំងលាន់ឮទ្រហឹងក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បណ្ដាលអោយកម្មករម្នាក់បាត់បង់ជីវិត ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមពេញ

    BY Khmernote Media July 19, 2021
    ផ្ទុះស៊ីទែន ប្រេងសាំងលាន់ឮទ្រហឹងក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បណ្ដាលអោយកម្មករម្នាក់បាត់បង់ជីវិត ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមពេញ

    រាជធានីភ្នំពេញ៖ សំឡេងផ្ទុះស៊ីទែន ប្រេងសាំងលាន់ឮ ទ្រហឹងធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរមានការភ្ញាក់ផ្អើលនាំគ្នាទៅ ចោមរោម មើលក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចដែលផ្ទុះកក្រើកនេះ បណ្ដាលឲ្យកម្មករម្នាក់វ័យប្រហែល៤០ឆ្នាំជាងបានស្លាប់បាត់បង់ជីវិត នៅកន្លែងដែលចុះទៅផ្សារស៊ីទែននោះ ត្រូវបានកម្មករដែលធ្វើការជាមួយនាំគ្នាចុះទៅមើល និងលើកយកមកក្រៅតែជនរងគ្រោះបានស្លាប់បាត់ហើយ។

    ហេតុការណ៍ផ្ទុះស៊ីទែនប្រេងនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចដែលកំពុងជួសជុលមួយ ស្ថិតនៅតាមផ្លូវលេខ១៨២ ម្តុំបុរីកីឡា ជិតអតីតកន្លែងធ្វើស្លាកលេខ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ ដោយសារស្ថានីយប្រេងឥន្ទនៈកើតហេតុខាងលើ កំពុងបន្តការជួសជុលនៅឡើយ ចំណែកឯស៊ីទែនស្តុកប្រេងឥន្ទនៈ ដោយជនរងគ្រោះចុះធ្វើការផ្សារស៊ីទែននោះ ប៉ុន្តែស៊ីទែននោះមិនមានប្រេងនោះទេ ខណៈពេលកំពុងផ្សារ ក៏ធ្លាក់កំទេចផ្សារហើយស៊ីទែននៅមានចំហេះ ក៏ផ្ទុះលាន់ត្រហឹងតែម្តង។ ខណៈនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះពិនិត្យកន្លែងកើតហេតុ ៕ (សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ)

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: