អន្តរជាតិ
ថាខាងបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិកទៅជប៉ុនខ្លាំង ដល់ខាងសិល្បៈក៏ជប៉ុនមិនណយដែរ
BY Khmernote Media
September 11, 2018
ជប៉ុន៖ ពិធីបុណ្យសិល្បៈ Wara ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងអណាខេត្ត Niigata ប្រទេសជប៉ុន។ នៅក្នុងពិធីបុណ្យនេះ គេបាននាំគ្នាយកចំបើងមកធ្វើជារូបផ្សេងៗ ហើយដាក់តាំងបង្ហាញវាជាសាធារណៈ។ ហើយក្នុងការដាក់តាំងជាសាធារណៈនេះ ក៏មានការចូលរួមទស្សនាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។ អ្នកដែលបានចូលរួមទស្សនាក៏អាចធ្វើការដាក់ពិន្ទុថា រូបណាដែលស្អាតជាងគេ និងសាកសមទទួលជ័យលេភីផងដែរ។ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពប្លែកៗក្នុងពិធី បុណ្យសិល្បៈ Wara ឆ្នាំ ២០១៨ តាមរយៈកម្រងរូបភាព និងវីដេអូដូចខាងក្រោមនេះ៖
អត្ថបទ៖ភក្តី
ប្រភព៖nextshark











