ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងវ៉ាដាច់ញ៉ូវយក ក្លាយជាទីក្រុង ដែលសម្បូរអ្នកមានបំផុតនៅក្នុងពិភពលោករស់នៅ

    BY Khmernote Media September 12, 2018
    ហុងកុងវ៉ាដាច់ញ៉ូវយក ក្លាយជាទីក្រុង ដែលសម្បូរអ្នកមានបំផុតនៅក្នុងពិភពលោករស់នៅ

    ការសិក្សាមួយបានរកឃើញថា ទីក្រុងហុងកុងបានវ៉ាដាច់ទីក្រុងញ៉ូវ ដោយបានយកក្លាយជាទីក្រុង ដែលសម្បូរអ្នកមានបំផុតនៅក្នុងពិភពលោករស់នៅ។ បើយោងតាមរបាយការណ៍របស់ Business Insider បានចុះផ្សាយថា ទីក្រុងហុងកុងមានប្រជាជន ដែលមានទ្រព្យសម្បត្តិលើសពី ៣០ លានដុល្លារចំនួន១០,០១០ នាក់ ហើយបើគិតជាភាគរយវិញចំនួននេះបានកើនឡើង ៣១ % បើធៀបនឹងតួលេខឆ្នាំមុខ។ សម្រាប់នៅក្នុងទីក្រុងញ៉ូវយកវិញមានប្រជាជន ដែលមានទ្រព្យសម្បត្តិលើសពី ៣០ លានដុល្លារចំនួន ៨,៨៦៥ នាក់ ហើយបើគិតជាតួលេខមានការកើនឡើង ៧%។ ខាងក្រោយនេះទីជាទីក្រុងទាំង ១០ ដែលមានប្រជាជនមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក៖

    ១.ទីក្រុងហុងកុង

    ២.ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក

    ៣.ទីក្រុងតូក្យូ ប្រទេសជប៉ុន

    ៤.ទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក

    ៥.ទីក្រុងប៉ារីស ប្រទេសបាំរាំង

    ៦.ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

    ៧.ទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក

    ៨.ទីក្រុងសានហ្វ្រានស៊ីស្កូ

    ៩.ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

    ១០.ទីក្រុងអូសាកា ប្រទេសជប៉ុន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay