ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

    BY Liny Chan July 21, 2021
    ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

    កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ។ យុទ្ធនាការនេះនឹងធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។

    ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២ម៉ឺន នាក់លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។ ដើម្បីអបអរដល់ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងស្នាដៃរបស់ពួកគេ។ អតិថិជនក្រុមហ៊ុន Smart អាចទាញយកកម្មវិធី Pleng by Smart ឫអាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។

    អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៉ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៉ីនធឺណិតក៏ដោយ។

    កម្មវិធី Pleng by Smart បានបង្ហាញបទចម្រៀង និងសិល្បករជាតិ និងអន្តរជាតិដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

    សិល្បការិនីខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    សិល្បករខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng

    សិល្បករ សិល្បការិនីខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    ចម្រៀងខ្មែរទាំង 10 បទ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    ចម្រៀងអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    សិល្បការិនីអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    សិល្បករអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021

    Share This Post:
    MPO4D jitutoto mpo4d Mpoplay