លេចធ្លាយរូបរាង Galaxy A9 Star ជាមួយពណ៌ថ្មី ប្លែកភ្នែកមិនធ្លាប់មាន
- September 11, 2018
កាលពីពេលកន្លងទៅ ក្រុមហ៊ុន Samsung បានបញ្ចេញរួចម្ដងហើយនូវស្មាតហ្វូនលំដាប់ធុនកណ្តាល Galaxy A8 Star ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកាលពីពេលនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងរបស់ Galaxy A9 Star ជំនាន់ថ្មី ដែលមានភាពស្រស់ស្អាត ដោយមានពណ៌រំលេចបែបពីរពណ៌។
សម្រាប់ការចេញនូវពណ៌ផ្នែកខាងក្រោយនេះ ក៏មានមតិមួយចំនួនបាននិយាយថា Samsung បានចម្លងរចនាបថដោយធ្វើពណ៌តាមក្រុមហ៊ុន Huawei ។ តែទោះបីជាយ៉ាងណាក៏មានលក្ខណៈខុសគ្នាខ្លះដែរ ដែលយើងអាចមើលឃើញមានខ្សែឆ្នូតតូចៗរាងកោងនៅពេលដែលយើងចាំងចំពន្លឺ។ សម្រាប់ម៉ូឌែល Galaxy A9 Star នេះ គឺផ្ដាច់មុខសម្រាប់ប្រទេសចិន តែគេក៏សង្ឃឹមថាវានឹងបញ្ចេញលក់ទៅក្រៅប្រទេសផងដែរ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








