កុំព្យូទ័រយួរដៃ ASUS E410MA មានលក់នៅក្នុងទីផ្សារកម្ពុជាហើយ
ម៉ូដទាន់សម័យ លក្ខណៈច្នៃប្រឌិតថ្មី និងការរចនាដែលងាយស្រួលក្នុងការយកតាមខ្លួន បានធ្វើឱ្យកុំព្យូទ័រយួរដៃដែលមានគុណតម្លៃទាំងនេះក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់សិស្សនិស្សិតគ្រប់ៗគ្នា។
Exceeding Expectations
ត្រូវបានរចនាឡើងលើសពីការរំពឹងទុក សម្រាប់និស្សិតដែលកំពុងស្វែងរកឡេបថបដែលអាចប្រើការបានច្រើន និងតម្លៃសមល្មមទៅនឹងលទ្ធភាពរបស់ពួកគេ ឡេបថប ASUS E410 ផ្តល់នូវគុណតម្លៃដ៏អស្ចារ្យសម្រាប់ការងារប្រចាំថ្ងៃ។ ឡេបថបម៉ូឌែលថ្មីនេះ មានរូបរាងទាក់ទាញបែបយុវវ័យ និងតូចល្មម ស៊ុមថ្មីទំងន់ស្រាល ជាមួយនឹងម៉ូតទាន់សម័យ បង្ហាញពីលក្ខណៈពិសេសគ្មានគូប្រៀបដោយការច្នៃដាក់ពាក្យ ASUS នៅលើគំរបកុំព្យូទ័រ និងពណ៌ថ្មីៗ ហើយប្លែកដែលត្រូវនឹងរបៀបរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន។
មូឌែល E410 ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកប្រើប្រាស់បញ្ចប់ការងារបានរហ័ស ជាមួយមុខងារបង្កើនបង្កើនផលិតភាព ដូចជា ASUS NumberPad ដែលប្រកបដោយភាពច្នៃប្រឌិត ងាយស្រួលសម្រាប់ការបញ្ចូលទិន្នន័យ និងត្រចៀកភ្ជាប់វែងដែលមានទំហំ 180° ដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការចែករំលែកមាតិការជាមួយមិត្តភក្តិ ឬ មិត្តរួមការងារ។

tyled for today
ASUS E410 មានរូបរាងទាក់ទាញបែបយុវវ័យ ដែលចែកដាច់ពីគ្នា ដោយគំរបកុំព្យូទ័រដ៏ទាក់ភ្នែកបានបង្ហាញពីលំនាំនៃសញ្ញាទ្រេតបែបទំនើប ដែលបង្កើតជាគំនូរប្លែកមួយដែលធ្វើពីផ្លាកសញ្ញា ASUS ។ បើមើលកាន់តែជ្រៅដល់ផ្នែកខាងក្នុង គ្រាប់ចុច Enter មានបំពាក់ពណ៌លឿងភ្លឺ នៅកណ្ដាល។ ជាមួយការរចនាថ្មីនេះ កាន់តែលេចធ្លោជាមួយជម្រើសពណ៌ស្អាតៗហើយថ្មីដល់ទៅ ៣ពណ៌ដូចជា Peacock Blue និង Dreamy White ដែលរំលេចចេញនូវស្រមោលភ្លឺផ្លេកៗ និងប្រែពណ៌បន្តិចម្ដងៗនៅពេលយើងមើលពីចំហៀង ចំនែកឯពណ៌ Rose Gold ស័ក្កសមបំផុតសម្រាប់អ្នកចូលចិត្តពណ៌ដុតៗបែបច្បាស់ៗ។

Go-anywhere mobility
ASUS E410 ថ្មីមានទំងន់ស្រាល ត្រូវបានរចនាឡើងដើម្បីងាយស្រួលក្នុងការយកតាមខ្លួន ដោយ E410 ទំហំ 14អ៊ីញ មានទំងន់ត្រឹមតែ 1.3 គីឡូក្រាមប៉ុណ្ណោះ។ ជាមួយនឹងថាមពលថ្មរហូតដល់ 12 ម៉ោងសម្រាប់ម៉ូដែលទាំងអស់ នៅពេលចេញទៅក្រៅ និស្សិតអាចធ្វើការ ឬ លេងកម្សាន្ត ពេញមួយថ្ងៃដោយមិនចាំបាច់យកឆ្នាំងសាកទៅជាមួយ និងប្រតិបត្តិការដ៏លឿនបំផុត ដល់ទៅ 512 GB PCIe® SSD និង Ram 4 GB ធានាថានិស្សិតអាចសម្រេចគោលដៅរបស់ពួកគេបាន។

Built to get more done
ASUS E410 បំពាក់នូវ ASUS NumberPad ប្រកបដោយភាពច្នៃប្រឌិត ដែលជាក្តារចុចលេខ ដែលបានបង្កើតឡើងនៅក្នុង touchpad ដ៏ធំទំហំ 6អ៊ីញ ដែលធ្វើឱ្យចំនួនខ្ទង់មានភាពងាយស្រួលជាងមុន។ រូប tap ធម្មតានៅលើ touchpad នឹងប្រើសម្រាប់ បិទ ឬ បើក NumberPad ហើយ touchpad ជួយដល់ multitouch gestures ជាមួយបច្ចេកវិទ្យា palm-rejection សម្រាប់ការគ្រប់គ្រងទ្រនិចបង្ហាញទីតាំងនៅលើកញ្ចក់កុំព្យូ័រ (cursor) បានរលូន និងត្រឹមត្រូវ។
ត្រចៀកភ្ជាប់កុំព្យូទ័រដែលអាចបត់បាន 180° ធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការចែករំលែកមាតិការជាមួយមិត្តភក្តិ ឬ មិត្តរួមការងារ។ហើយការរចនាដែលគ្មានកង្ហារ រក្សាកម្រិតសំលេងរំខានដើម្បីកាត់បន្ថយការរំខានក្នុងកំឡុងពេលធ្វើការ ឬ ពេលកម្សន្តផ្សេងៗ៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG