ព័ត៌មានជាតិ

ខ្លោចចិត្ត! លោកតាលោកយាយកម្សត់២នាក់ដែលកើតកូវីដនៅខេត្តបាត់ដំបង ឥលូវនេះលោកយាយបានលាចាកលោកទៅចោលលោកតាហើយ

BY
Khmernote Media
July 22, 2021

ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានជូនដំណឹងដ៏ក្រៀមក្រំមួយ ដោយលោកយាយ​ ជឹម​ ជន​ អាយុ៨២ឆ្នាំ​ ត្រូវជាប្រពន្ធលោកតា​ សាំង​ ម៉ោញ​ អាយុ​៨៧ឆ្នាំ​ បានទទួលអនិច្ចកម្មហេីយ​នៅវេលាម៉ោង​ ៤:១៥នាទីទៀបភ្លឺ​ ថ្ងៃទី២២​ កក្កដា​ ២០២១។

សូម​ជម្រាប​ជូន​ថា​ លោកតា​ លោកយាយ​ ទាំង​២​នាក់​បានចេញ​រោគសញ្ញា​កូវីដនៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ហេីយ​ត្រូវ​បាន​យក​វត្ថុ​វិភាគ​នៅមន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ នា​​ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ២០២១​ លទ្ធផល​គឺ​វិជ្ជមាន​ទាំង​ពីរ​នាក់​តាយាយ​ ដោយសារ​ស្ថានភាព​សុខភាព​​របស់​ពួកគាត់​ធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ក៏​បាន​បញ្ជូន​ពួក​គាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។

Share This Post: