ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីតាំងល្បីៗទាំង៥កន្លែងនេះធ្លាប់មានអ្នកជំងឺកូវីដ១៩ មក, អ្នកធ្លាប់ចេញ-ចូលទីនេះសូមតាមដានសុខភាពខ្លួនឯង

    BY Khmernote Media July 22, 2021
    ទីតាំងល្បីៗទាំង៥កន្លែងនេះធ្លាប់មានអ្នកជំងឺកូវីដ១៩ មក, អ្នកធ្លាប់ចេញ-ចូលទីនេះសូមតាមដានសុខភាពខ្លួនឯង

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងក្រោមនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ដោយសារតែទីតាំងទាំងនោះមានជាប់ពាក់ព័ន្ធជាមួយករណីកូវីដ១៩។ ទីតាំងទាំងនោះរូមមាន៖

    + ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាវិមានកូឡាប ​ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១១ និង៣០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

    + ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១០ និង២០នាទីព្រឹក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

    + ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​
    ⏰ នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩ និង៥០នាទី
    ⏰ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣ និង២០នាទី
    ⏰ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣ និង០០នាទី
    ⏰ នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០ និង២៥នាទី
    ⏰ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០ និង៤៤នាទី
    មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

    + ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩ និង៣០នាទីព្រឹក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

    + ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់អូរបែកក្អម
    ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤ និង០០នាទី ដល់ ១៤ និង១០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

    Share This Post: