ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣,៨៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបមានដល់ ៧៤,៥១៩ ករណី

    BY autoadmin July 23, 2021
    ព្រឹកនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣,៨៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបមានដល់ ៧៤,៥១៩ ករណី

    ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣,៨៩៨ ករណីបន្ថែមទៀត ចេញពីទីក្រុងនិងខេត្តចំនួន ២១ ដោយភាគច្រើនរកឃើញនៅទីក្រុងហូជីមិញ។ ពោលគឺទីក្រុងហូជីមិញតែមួយ បានកត់ត្រាករណីថ្មីចំនួន ៣,៣០២ ករណី បន្ទាប់មកគឺខេត្តឡុងអាន មានចំនួន ២២៣ ករណី និងទីក្រុងដាណាង មានចំនួន ៤៧ ករណី។

    ក្នុងចំណោមអ្នកជំងឺ COVID-19 ថ្មីទាំងនេះ មានករណីចំនួន ៣,៧០៧ ត្រូវបានរកឃើញពីកន្លែងចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយ ១៩១ ករណី មិនមានប្រភពនៃការចម្លងច្បាស់លាស់ទេ។ ចាប់តាំងពីរលកនៃការឆ្លងថ្មីបានចាប់ផ្តើម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៧៤,៥១៩ ករណី ចេញពីខេត្តនិងក្រុងចំនួន ៦២ របស់ខ្លួន ហើយទីក្រុងហូជីមិញកំពុងនាំមុខគេជាមួយនឹងការឆ្លងច្រើនបំផុត គឺមានករណីសរុប ៤៨,៨៦៣ ករណី។

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: