ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាណិតខ្លាំងណាស់! ទារកអាយុ៧ខែម្នាក់បានឆ្លងកូវីដពីឪពុកម្តាយ នៅស្រុកបវេល ខេត្តបាត់ដំបង

    BY Khmernote Media July 23, 2021
    អាណិតខ្លាំងណាស់! ទារកអាយុ៧ខែម្នាក់បានឆ្លងកូវីដពីឪពុកម្តាយ នៅស្រុកបវេល ខេត្តបាត់ដំបង

    យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកបវេល ខេត្តបាត់ដំបង បានឲ្យដឹងថា រដ្ឋបាលស្រុកបវេល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់ ស្រី០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖

    ១-ឈ្មោះ សុផាន់ ចាន់រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង(ជាកម្មករសំណង់រូងអំពិល)។

    ២-ឈ្មោះ អេង ទី ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិ រូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (មកពីភ្នំពេញ)។

    ៣-ឈ្មោះ ចយ ស៊ីកាន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (ឆ្លងពីប្តីឈ្មោះ ភិន រិទ្ធី )។

    ៤-ឈ្មោះ ភិន វីនទី ភេទប្រុស អាយុ៧ខែ (ត្រូវជាកូន ចយ ស៊ីកាន)។

    ៥-ឈ្មោះ ភិន កាយយី ភេទប្រុស អាយុ១៣ឆ្នាំ (ត្រូវជាកូន ចយ ស៊ីកាន)។

    ៦-ឈ្មោះ ដាង ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

    រដ្ឋបាលស្រុក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ​ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល)។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

    Share This Post: