រកឃើញព្រះសង្ឃ១០អង្គឆ្លងកូវីដ ក្នុងចំណោមព្រះសង្ឃ៣១អង្គ ដែលបានយកសំណាកនៅវត្តក្បាលសំរោង ឃុំទ្រា
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណកម្មាការប្រយុទ្ធប្រឆាំងជម្ងីកូវិដ១៩ ស្រុកសំរោង រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាលសំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំចង់ ដែលបានរកឃើញវិជ្ជមានកូវិដ១៩ចំនួន៣៧អង្គ/នាក់ កាលពីម្សិលមិញ។

ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្ត ក្បាលសំរោង ឃុំទ្រា ចំនួន ៣១ អង្គ លទ្ធផល វិជ្ជមានកូវិដ១៩ ចំនួន ១០ អង្គ នៅវេលាថ្ងៃត្រង់នេះ ខ្ញុំបានចាត់ចែង យកព្រះសង្ឃដែលមានវិជ្ជមានកូវិដ១៩ មកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្ត ធម្មនិម្មិត អង្គប្រិយ៏ ឃុំ លំចង់ ។ កូវិដ មិនយោគយល់ដល់ព្រះសង្ឃទេ …សូមព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និង ពុទ្ធបរិស័ទ្ធ សូមចូលរួមអនុវត្តអោយបាននូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ ការពារ ។
