យប់នេះ iPhone ស៊េរីថ្មីបង្ហាញខ្លួនទៅហើយ តែឥលូវលេចធ្លាយរូបរាងមុនបាត់
- September 12, 2018
មកទល់ពេលនេះ អាចនិយាយបានថា ជានាទីចុងក្រោយទៅហើយនៃការរង់ចាំព្រឹត្តិការណ៍ការបង្ហាញខ្លួនជាផ្លូវការរបស់ iPhone ជំនាន់ថ្មី ប៉ុន្តែអ្វីដែលមិនបញ្ចប់នោះគឺការបែកធ្លាយនូវរូបភាពរបស់ iPhone ជំនាន់ថ្មីនេះ។ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple បានបែកធ្លាយពេញអិនធើណេត ដែលបង្ហាញពីរូបរាងកាន់តែច្បាស់របស់ iPhone Xs Max ដែលមហាជនបាននិយាយថាវាគ្មានអ្វីខុសប្លែកគ្នាពី iPhone X នោះឡើយ គ្រាន់តែទំហំធំជាងមុន ។
សម្រាប់ iPhone Xs នឹងមានក្បាលឆក និងរូបរាងដដែល ទំហំអេក្រង់ 5.8អ៊ីញ ប៉ុន្តែប្រើប្រាស់តែកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះនៅផ្នែកខាងក្រោយ ដោយសារវាជា iPhone ដែលមានតម្លៃទាបជាងគេក្នុងចំណោម iPhone ទាំងបីស៊េរី៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










