កូវីដ-១៩

ញាក់សាច់! ប្រទេសវៀតណាមបានបំបែកកំណត់ត្រាឆ្លងថ្មីមួយទៀត ជាមួយនឹងការឆ្លងថ្មីចំនួន ៥,២៧៥ ករណី ត្រូវបានកត់ត្រានៅព្រឹកថ្ងៃសៅរ៍នេះ

BY
autoadmin
July 24, 2021

ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ បានហក់ឡើងយ៉ាងមិនគួរឱ្យជឿ ជាមួយនឹងការឆ្លងថ្មីចំនួន ៥,២៧៥ ករណី ដែលត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីទាំងអស់ដែលត្រូវបានបញ្ជាក់នៅព្រឹកនេះ មានករណីចំនួន ៣,២០២ ករណី ស្ថិតនៅក្នុងតំបន់នៅដាច់ដោយឡែកនិងតំបន់បិទខ្ទប់ ហើយអ្នកជំងឺចំនួន ២,០៧៣ ករណី គឺមានប្រភពឆ្លងមិនច្បាស់លាស់នោះទេ។

រលកចុងក្រោយរបស់ប្រទេសវៀតណាម គឺមានរយៈពេលជិត ៣ ខែកន្លងមកហើយ ខណៈការឆ្លងក្នុងសហគមន៍ទាំងអស់ ត្រូវបានកត់ត្រាចេញពីទីក្រុងនិងខេត្តចំនួន ៦២ របស់ប្រទេសនេះ។ គិតត្រឹមរលកចុងក្រោយនេះតែមួយ វាបានធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៨៣,១៩១ ករណី ហើយទីក្រុងហូជីមិញតែមួយ មានករណីច្រើនជាងគេគឺ ៥២,៥៤៤ ករណី ។ ក្នុងចំណោមអ្នកជំងឺទាំងអស់ មានអ្នកជំងឺចំនួន ១៥,៥៣៦ នាក់ បានជាសះស្បើយនិងរំសាយចេញ ខណៈពលរដ្ឋចំនួន ៣៣៥ នាក់ បានស្លាប់ដោយសារវា។ ឥឡូវនេះប្រជាជនជាង ៤.៤៧ លាននាក់ ក្នុងចំណោមប្រជាជនទាំងអស់របស់វៀតណាមចំនួន ៩៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ប៉ុន្តែមានតែ ៣៥៣,៦០១ នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់ចំនួន ២ លើក៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: