អគ្គីភ័យឆាបឆេះ ឃ្លាំងទំនិញទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ឆេះទាំងទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង ផ្អើលទាំងយប់
រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១០:០០ នាទីយប់ ថ្ងៃសៅរ៍ ១៥ កើត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅក្នុងទីតាំងឃ្លាំងសម្រាប់ជួលរបស់លោកឧកញ៉ា សូ ងួន ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

– ម្ចាស់ទីតាំងឈ្មោះ: លោកឧកញ៉ា សូ ងួន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ។
– មុខរបរ: ម្ចាស់ឃ្លាំង ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់ៈ ឃ្លាំងសង់ពីថ្មបេតុងប្រក់សង្ក័សី ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ។
+ ខូចខាតសំភារះ: ឆេះឃ្លាំងស្តុកទុកទំនិញគ្រប់មុខ ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ចំនួន ០១ ឃ្លាំង រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២៦ រថយន្ត ស្មើនឹង ៨៤៦ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍មានដូចខាងក្រោម :
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ រថយន្ត ស្មើនឹង ១២៦ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ រថយន្ត ប្រើប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត ស្មើនឹង ៣០ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង ០២:០០ នាទី រំលងអាធ្រាត្រ.នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១ ។
