កូវីដ-១៩

ប្រទេសវៀតណាម បានកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ២,៧០៤ ករណី នៅព្រឹកថ្ងៃច័ន្ទនេះ

BY
autoadmin
July 26, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២,៧០៤ ករណី នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ចេញពីតំបន់ចំនួន ១៩ ហើយភាគច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។ ពោលគឺនៅក្នុងទីក្រុងហូជីមិញតែមួយ មានករណីថ្មីចំនួន ១,៧១៤ ករណី ត្រូវបានបញ្ជាក់ ហើយបន្ទាប់មកគឺខេត្តប៊ិញដុង ជាមួយនឹងករណីថ្មីចំនួន ៤០៧ ករណី។

ក្នុងចំណោមករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅព្រឹកនេះ មានអ្នកជំងឺចំនួន ២,១៩៧ នាក់ ត្រូវបានរកឃើញពីកន្លែងនៅដាច់ដោយឡែក និងតំបន់ដែលស្ថិតនៅក្រោមការបិទខ្ទប់ ខណៈមានករណីចំនួន ៥០៧ ផ្សេងទៀត មិនមានប្រភពឆ្លងច្បាស់លាស់ទេ។

ក្នុងរយៈពេល ៣ខែ នៃរលកទី៤ របស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមនៅចុងខែមេសា និងជាបញ្ហាប្រឈមបំផុតដែលខ្លួនបានជួបប្រទះ គឺប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៩៧,៣៧០ ករណី ចេញពីក្នុងទីក្រុងនិងខេត្តចំនួន ៦២ របស់ខ្លួន ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកជំងឺ ៤៨៩ នាក់ ដែលបានស្លាប់ដោយសារ COVID-19 ។ គិតមកទល់ពេលនេះ ទីក្រុងហូជីមិញកំពុងមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុបចំនួនចំនួន ៦២,១៣៩ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: