ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩៦នាក់បន្ថែមទៀត
BY Khmernote Media
July 26, 2021
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩៦ករណីបន្ថែមទៀត ខណៈព្យាបាលជាសះស្បើយចំនួន ១៥នាក់ នាថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ដោយគិតត្រឹមម៉ោង១៧៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.០១០ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៨០ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦៥៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៣៤៧ នាក់ និងស្លាប់ចំនួន ០៨នាក់៖
