កាលពីម្សិលមិញនេះ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ សរុបចំនួន ៧,៥២៥ ករណី ដែលជាចំនួនឆ្លងច្រើនបំផុតក្នុងកំណត់ត្រាថ្មីមួយទៀត
- BY
- autoadmin
- July 26, 2021
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៣,៥៥២ ករណី ចេញពីតំបន់ចំនួន ៣១ ដែលជំរុញឱ្យចំនួនករណីជំងឺ COVID-19 សរុបសម្រាប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ កើនឡើងដល់ ៧,៥២៥ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧,៥២៥ នាក់ មានតែករណីចំនួន ៦ ប៉ុណ្ណោះ ដែលជាការនាំចូលពីបរទេស ក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់។

ករណីសរុបសម្រាប់ថ្ងៃអាទិត្យនោះផ្ទាល់ គឺមានករណីចំនួន ៦,០០៩ ត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែក និងតំបន់បិទខ្ទប់ ហើយមានករណីចំនួន ១,៥១៦ មិនមានប្រភពនៃការចម្លងច្បាស់លាស់នោះទេ។ គិតត្រឹមថ្ងៃអាទិត្យផ្ទាល់ រលកឆ្លងចុងក្រោយរបស់វៀតណាមបានឈានដល់ថ្ងៃទី៩០ ហើយមានករណីឆ្លងសរុបចំនួន ៩៤,៦៦៦ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៦២ របស់ប្រទេសវៀតណាម ខណៈដែលទីក្រុងហូជីមិញបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើង ដោយមានករណីសរុបចំនួន ៦០,៤២៥ ករណី ៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam News
- Share This Post:






