បច្ចេកវិទ្យា

ចេះរកនឹកឃើញ! Welsh គឺជាក្រុមភ្នាក់ងារប៉ូលីសដំបូងរបស់ចក្រភពអង់គ្លេស ដែលប្រើប្រាស់បច្ចេកវិទ្យា VR ដើម្បីវឹកហាត់

BY
Khmernote Media
February 27, 2018

កាលពីពេលថ្មីៗនេះ ក្រុមភ្នាក់ងារប៉ូលីសរបស់ចក្រភពអង់គ្លេស បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា VR ដើម្បីជាគុណប្រយោជន៍លើការវឹកហាត់ជំនាញ និងអនុវត្តផងដែរ។ ដោយឡែក សម្រាប់ក្រុមប៉ូលីសប្រចាំទីក្រុង Wales គឺជាភ្នាក់ងារដំបូងបង្អស់ដែលបានសាកល្បងបច្ចេកវិទ្យានេះ ហើយចក្រភពអង់គ្លេសក៏ជាប់ឈ្មោះជាប្រទេសដំបូងដែលរកនឹងឃើញវិធីសាស្ត្រក្នុងការវឹកហាត់ដ៏អស្ចារ្យបែបនេះដែរ។

ទាក់ទងទៅនឹងបច្ចេកវិទ្យានេះ បានជួយឲ្យក្រុមប៉ូលីសទទួលបានការវឹកហាត់លើការប្រយុទ្ធប្រចាំលើស្ថានការនានាដែលពួកគេត្រូវប្រឈម ទាំងតាមដងផ្លូវ និងទីតាំងនានា។ លើសពីនេះទៅទៀត បច្ចេកវិទ្យា VR ក៏ជួយឲ្យថ្នាក់ដឹកនាំទទួលបានការឆ្លើយតបណាមួយ រឺកំហុសឆ្គងក្នុងពេលហាត់សមផងដែរ។ ចំពោះដំណើរការវឹកហាត់ ប៉ូលីសទាំងអស់ត្រូវបំពាក់ឧបករណ៍ VR ដែលមានទំហំរូបភាព 280ដឺក្រេ រួចធ្វើចលនាចាប់ជនពាលដោយប្រើខ្នោះដៃឲ្យបានសម្រេចក្នុងបរិវេណកំណត់មួយ។

គួរបញ្ជាក់ផងដែរថា ការវឹកហាត់តាមបច្ចេកវិទ្យា VR នេះគឺពិតជាមានប្រយោជន៍ សុវត្ថិភាព និងទទួលបានគុណប្រយោជន៍ច្រើនផងដែរ។ ដូចនេះ ការអភិវឌ្ឍលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ពិតជាបានផ្ដល់ជូនមនុស្សទូទៅនូវបទពិសោធន៍ថ្មី និងវិធីសាស្ត្រក្នុងការសម្រេចលើការងារកាន់តែមានភាពងាយស្រួល។

Fu

ប្រភព៖ digitaltrends

Share This Post: