ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដមានគ្នា ៥ នាក់បានចូលសម្រាកផ្ទះសំណាក់ អង្គរពេជ្រ ក្នុងខណ្ឌសែនសុខ រយៈពេល ២ ថ្ងៃ
BY Khmernote Media
July 26, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅសម្រាក ទោះជារយៈពេលវែង ឬរយៈពេលខ្លី នៅផ្ទះសំណាក់ អង្គរពេជ្រ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣D ផ្លូវ១៣៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នាចំនួន ៥ នាក់បានចូលទៅសម្រាកនៅទីតាំងខាងលើនេះ រយៈពេល ២ ថ្ងៃ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!