ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់ថ្ងៃទី៣០ ខែកក្កដា

    BY Khmernote Media July 26, 2021
    រដ្ឋបាលខេត្តសៀមរាប  ជូនដំណឹងស្តីពីការបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់ថ្ងៃទី៣០ ខែកក្កដា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖០០ ដល់ម៉ោង ១៦៖០០នាទី និងត្រូវទំនាក់ទំនង យកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ។

    ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: