ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យបើកដំណើរការផ្សារកណ្តាលឡើងវិញ ចាប់ពីថ្ងៃនេះទៅ
BY Khmernote Media
July 27, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។

ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាល តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
