កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 685នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 775នាក់
BY Khmernote Media
July 27, 2021
នៅថ្ងៃទី27 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 685នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 775នាក់ និងមានអ្នកបាត់បង់ជីវិត 19នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 74,386នាក់, ករណីជាសះស្បើយសរុប 66,725នាក់ និងស្លាប់សរុប 1,324នាក់៕
