ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន៣កុងតឺន័រមានវិជ្ជមានជំងឺកូវីដ
BY Khmernote Media
July 27, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមលទ្ធផលវិភាគរកវីរុស SARS-CoV-2 លើផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត បានរកឃើញថា ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រនោះ មាន៣កុងតឺន័រលេខ៖ MNBU9077964, MNBU0153955 និង MNBU0064694 នាំចូលពីប្រទេសឥណ្ឌាមានលទ្ធផល SARS-CoV-2 វិជ្ជមាន។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរនឹងចាត់វិធានការកម្ទេចចោលសាច់ក្របីបង្កកទាំងនោះចោលតែម្តង៕
