ហុងកុងជះលុយជិត២០ពាន់លានដុល្លារគ្រោងបង្កើតព្រលានយន្តហោះថ្មី ឲ្យស៊ីដាច់ព្រលានយន្តហោះសិង្ហបុរី
ហុងកុងជាទីក្រុងមួយ ដែលសម្បូរទៅដោយហេដ្ឋារចនាសម័ន្ធទំនើបៗជាច្រើន តួយ៉ាងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានគេរាប់បញ្ជូលជាព្រលានយន្តហោះល្អបំផុតក្នុងពិភពលោក។ បើទោះជាយ៉ាងនេះក្តី ក្រុងហុងកុងនៅតែបន្តអភិវឌ្ឍន៍ព្រលានយន្តហោះខ្លួនឥតឈប់ឈរក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ គម្រោង ថ្មីមួយដែលហុងកុងកំពុងតែអភិវឌ្ឍន៍នោះ គឺសាងសង់ពញរលានយន្តហោះថ្មីមួយជំនួសព្រលានយន្តហោះចាស់ Kai Tak ដែលបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៨។
ព្រលានយន្តហោះថ្មីនេះមានតម្លៃ ១៨ ពាន់លានដុល្លារ ស្ថិតនៅលើផ្ទៃដីយ៉ាងធំ មានកម្ពស់ ១២ ជាន់ និងមានទីក្រុង Skycity ទំហំ ២៤ ហិចតានៅក្នុងនោះផងដែរ។ ផ្នែកខ្លះនៃព្រលានយន្តហោះថ្មីនេះនឹងសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៩ ខាងមុននេះ ដែលអាចប្រើប្រាស់បានជាធម្មតា ហើយគេនឹងបន្តបញ្ចប់ផ្នែកផ្សេងៗជាច្រើនទៀតនៅជុំវិញនោះរហូតដល់ឆ្នាំ ២០២៧ ឯណោះ។ លោកអ្នកអាចទស្សនារូបភាពគំរូនៃប្រលាន យន្តហោះថ្មីនេះ តាមរយៈរូបភាពដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ CNN












