បច្ចេកវិទ្យា

ឡូយទេ? Sensor មួយក្នុងចំណោម sensor ផ្សេងទៀតរបស់ Galaxy S9 អាចវាស់សម្ពាធឈាមបាន…

BY
Khmernote Media
February 27, 2018

ប៉ុន្មានឆ្នាំកន្លងមកនេះ ស្មាតហ្វូនស្ទើរតែដណ្ដើមយកការងារទាំងស្រុងរបស់កាមេរ៉ាប្រភេទ DSLR ទៅហើយ ព្រោះក្រុមហ៊ុននីមួយៗតែងធ្វើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនពីមួយជំនាន់ ទៅមួយជំនានឲ្យកាន់តែមានភាពប្រសើរឡើង។ ដោយឡែក ចំពោះក្រុមហ៊ុន Samsung វិញក៏ដូចគ្នាដែរ ថ្វីបើកំពូលស្មាតហ្វូន Galaxy S9 ខ្លួនទើបតែត្រូវបានណែនាំកាលពីប៉ុន្មានថ្ងៃនេះមែនពិត ក៏ខ្លួនមិនបញ្ឈប់ការអភិវឌ្ឍលើបច្ចេកវិទ្យាដែរ។ ហើយពេលថ្មីៗនេះ យើងសង្កេតឃើញថា sensor ដែលបានបំពាក់លើ Galaxy S9 ពិតជាមិនធម្មតាឡើយ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងសាកលវិទ្យាមួយរបស់រដ្ឋកាលីហ្វញ៉ា (UCSF) ដើម្បីជួយត្រួតពិនិត្យសម្ពាធឈាម និងរក្សាកម្រិតស្ត្រេសក្នុងការពិនិត្យ។ Sensor ដែលក្រុមហ៊ុន Samsung ប្រើគឺមានសមត្ថភាពបង្កើតកម្មវិធីមួយហៅថា ‘The BP Lab’ រួចធ្វើការអញ្ជើញអ្នកប្រើប្រាស់ឲ្យចូលរួមក្នុងរយៈពេល 3សប្ដាហ៍ដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់មក sensor នោះនឹងដំណើរការក្នុងគោលបំណងប្រមូលទិន្នន័យជាក់ស្ដែងទាំងឡាយរបស់អ្នកប្រើប្រាស់ រួចធ្វើការកំណត់ភ្លាមៗលើសម្ពាធឈាម និងភាពស្ត្រេសរបស់បុគ្គលនោះ។

ការសិក្សានេះ នឹងសង្កេតឃើញអ្នកប្រើប្រាស់ផ្ដល់របាយការណ៍ពីសកម្មភាព និងអាកប្បកិរិយាប្រចាំថ្ងៃរបស់ពួកគេចំពោះ រួចបញ្ជូនទិន្នន័យដល់អ្នកស្រាវជ្រាវនៅ UCSF។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ឧបករណ៍វាស់សម្ពាធដែលពួកគេប្រើប្រាស់នេះ គឺជា sensor ថ្មីមួយរបស់កំពូលស្មាតហ្វូន Galaxy S9។ ដើម្បីប្រើប្រាស់ sensor នេះអ្នកគ្រាន់តែដាក់ម្រាមដៃណាមួយទៅលើ sensor ប៉ុណ្ណោះជាការស្រេច។

គួរបញ្ជាក់ផងដែរថា កម្មវិធី ‘The BP Lab’ នឹងត្រូវបានដាក់ឲ្យទាញយកលើ Play Store នាថ្ងៃទី15 ខែមិនា ខាងមុខនេះ។ ដូចនេះ សម្រាប់អ្នកដែលមានបំណងចង់ទិញកំពូលស្មាតហ្វូន Galaxy S9 យកទៅប្រើប្រាស់ គួរព្យាយាមស្វែងយល់ពីមុខងារនេះឲ្យបានច្បាស់ ព្រោះវាពិតជាមានប្រយោជន៍ច្រើនណាស់។

” alt=”” />

Fu

ប្រភព៖ beebom

Share This Post: