កូវីដ-១៩

ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១,៨៩៦ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន

BY
autoadmin
July 28, 2021

ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១,៨៩៦ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់ពីមុន ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ស្កាត់នឹងការផ្ទុះឡើងថ្មីៗនេះ ដែលបណ្ដាលមកពីវ៉ារ្យ៉ង់ Delta ។ ចំនួនឆ្លងសរុបនៅថ្ងៃនេះបានបំបែកកំណត់ត្រាចាស់ ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២២ ខែកក្កដា ខណៈការឆ្លងកំពុងរីករាលដាលហួសពីរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងរបស់ខ្លួន។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា មានករណីឆ្លងក្នុងសហគមន៍ចំនួន ១,៨២៣ កាលពីថ្ងៃអង្គារ ហើយ ៣៣.៥% ឬ ៦១១ នៃករណីទាំងនេះ គឺមកពីតំបន់នៅក្រៅតំបន់រដ្ឋធានីសេអ៊ូល។ នេះជាលើកទីមួយហើយ ដែលករណីនៅក្រៅតំបន់ទីក្រុងសេអ៊ូលមានចំនួនលើសពី ៦០០នាក់ ចាប់តាំងពីជំងឺ COVID-19 បានផ្ទុះចេញពីព្រះវិហារមួយ នៅភាគអាគ្នេយ៍ទីក្រុងដេហ្គុ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: