តំបន់ឆ្នេរសមុទ្រក្នុងរដ្ឋ Collision សហរដ្ឋអាមេរិក កំពុងរងនូវការវាយប្រហារដោយខ្យល់ព្យុះ Hurricane Florence
ខ្យល់ព្យុះកំណាចមួយ ដែលមានឈ្មោះថា Hurricane Florence បានកំពុងតែវាយប្រហារនៅតាមតំបន់ឆ្នេរសមុទ្រក្នុងរដ្ឋ Collision សហរដ្ឋអាមេរិក និងបង្កឲ្យប្រជាពលរដ្ឋនៅតាមតំបន់កើតហេតុខាងមួយនេះជាច្រើននាក់ត្រូវជម្លៀសខ្លួនទៅ កាន់កន្លែងដែលមានសុវត្ថិភាព។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានឲ្យដឹងថា ខ្យល់ព្យុះកំណាចនេះ បោកបក់ក្នុងល្បឿន ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងផងដែរ។
លោក Jeff Byard ប្រធានសហព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់កើតហេតុខាងលើបានប្រាប់អ្នកសារព័ត៌មានថា ខ្យល់ព្យុះនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយល្បឿន និងទម្ងន់នៃការបោកបក់របស់វាប្រៀបដូចជា កណ្តាប់ដៃរបស់កីឡាប្រដាល់ពិភពលោក Mike Tyson វាយមកកាន់តំបន់ឆ្នេរអីចឹង។ គិតមទល់នឹងពេលនេះរដ្ឋាភិបាលអាមេរិកបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងការប្រកាសអាសន្ន និងបានត្រៀម ក្រុមសង្គ្រោះបន្ទាប់ជាច្រើននាក់ ដើម្បីរងចាំជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់៕
ប្រភព៖ mirror

