iPhone ស៊េរីថ្មីចេញភ្លាម Huawei មិននៅស្ងៀមចេញវីដេអូដៀមដាម Apple កប់ៗភ្លែត (មានវីដេអូ)
- September 13, 2018
គ្រាន់តែក្រុមហ៊ុន Apple បង្ហាញកំពូល iPhone ជំនាន់ថ្មីរបស់ខ្លួនមិនបានប៉ុន្មានផង ក្រុមហ៊ុន Huaweiមិនចាំយូរឡើយគឺចាប់ផ្ដើមបង្ហាញនូវវីដេអូខ្លីបែបឌឺដង ដែលត្រៀមប្រកាសស្មាតហ្វូនកំពូលរបស់ខ្លួន Mate 20Pro តែអ្វីដែលគេកត់សម្គាល់យ៉ាងច្បាស់នោះ គឺរូបនិមិត្តសញ្ញា ដែលមានរូបកងរង្វង់ដូចទៅនឹងរូបសញ្ញារបស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុន Apple ប្រើសម្រាប់តំណាងឲ្យស្នាក់ការកណ្ដាលរបស់ខ្លួន។
ការប្រកាសមិនទាន់បាត់ចំហាយផង ក្រុមហ៊ុន Huawei ក៏បង្ហាញនូវរូបភាព ឆ្ពោះទៅកាន់ព្រឹត្តិការណ៍បង្ហាញខ្លួន Mtae 20 Pro នៅថ្ងៃទី 16 ខែតុលា ខាងនេះ។ ដោយក្នុងវីដេអូគេឃើញមានរូបមនុស្សរត់នៅក្នុងរង្វង់សំដៅទៅមុខ ហើយមានបង្ហាញអក្សរនៅខាងចុងវីដេអូថា “អរគុណ” ជាអក្សរយ៉ាងធំ និងអក្សរមួយជួរខាងក្រោមទៀត “ដែលឲ្យពួកយើងក្លាយជាវីរៈបុរសប្រចាំឆ្នាំ” និងមានវីដេអូផ្សេងទៀតដែលប្រើពាក្យថា “អរគុណដែលឲ្យពួកយើងក្លាយជាអ្នកច្នៃប្រឌិត”។ នេះមើលទៅហាក់ដូចជា Huawei កំពុងតែឌឺដងឲ្យក្រុមហ៊ុន Apple ទាំងកណ្ដាលវាលតែម្ដង៕
លិខិតអញ្ចើញរបស់ក្រុមហ៊ុន Apple

រូបភាពចេញពីវីដេអូរបស់ក្រុមហ៊ុន Huawei
Thank you for supporting us as innovators. See you in London. 16.10.18 #HigherIntelligence #HUAWEIMate20 pic.twitter.com/pvQr7mlzd1
— Huawei Mobile (@HuaweiMobile) September 12, 2018
Thank you for keeping things the same. See you in London. 16.10.18 #HigherIntelligence #HUAWEIMate20 pic.twitter.com/ZhZHj9Xg3s
— Huawei Mobile (@HuaweiMobile) September 12, 2018
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena
- Share This Post:








