និស្សិតកូរ៉េខាងត្បូងនាំគ្នាញ៉ាំអាហារឲ្យច្រើន ឲ្យឡើងទម្ងន់ខ្លាំង ដើម្បីគេចផុតពីការតព្វកិច្ចធ្វើជាយោធា
កូរ៉េខាត្បូង៖ ក្រុមនិស្សិតនៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ១២ នាក់ត្រូវបានគេរកឃើញថា ព្យាយាមញ៉ាំអាហារឲ្យច្រើន ឲ្យឡើងទម្ងន់ខ្លាំង ដើម្បីគេចផុតពីការតព្វកិច្ចចូលបម្រើជាយោធា។ បើយោងតាមរដ្ឋបាលយោធាកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្រុមនិស្សិតទាំងនោះគឺជានិស្សិតកំពុងសិក្សាផ្នែកតន្ត្រីនៅក្នុងសាលកវិទ្យាល័យ Seoul ហើយពួកគេព្យាយាមញ៉ាំភីហ្សា និងហាំប៊ឺហ្គឺ ៥ ដងក្នុងមួយថ្ងៃ និងញ៉ាំវីតាមីនសម្រាប់ឡើងគីឡូជាប្រចាំផងដែរ។
ហើយជាលទ្ធផលពួកគេបានកើនទម្ងន់ ៣០ គីឡូក្រាម។ សូមបញ្ជាក់ជូនថា កូរ៉េខាងត្បូងមានច្បាប់មួយកំណត់ថា មនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣៥ ឆ្នាំ ត្រូវមានការតព្វកិច្ចចូលបម្រើជាងកងទ័ពរយៈពេល ២១ ខែ។ យ៉ាងណាក្តី ជនណាដែលមានទម្ងន់ខ្លួនតិច ឬច្រើន ខុសពីស្តង់ដារ សុខភាព ឬបានបំពេញការតព្វកិច្ចផ្សេងទៀតជូនជាតិដូចជាកីឡាករដែលអាចរកមេដាយមាសជូនជាតិជាដើម អាចរួចផុតពីការតព្វកិច្ចចូលបម្រើកងទ័ព៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark