ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យចិនតម្រូវឲ្យសិស្សត្រូវតែដោះស្រាយលំហាត់សមីការ ដើម្បីប្តូរយក Password ទើបប្រើ WIFI បាន

    BY Khmernote Media September 18, 2018
    សាកលវិទ្យាល័យចិនតម្រូវឲ្យសិស្សត្រូវតែដោះស្រាយលំហាត់សមីការ ដើម្បីប្តូរយក Password ទើបប្រើ WIFI បាន

    ចិន៖ ដើម្បីលើកទឹកចិត្តឲ្យសិស្សព្យាយាមរៀនគណិតវិទ្យាឲ្យបានច្រើននោះ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនបានសម្រេចឲ្យសិស្សនិស្សិតទាំងអស់ ដែលចង់ប្រើអ៊ីនធឺណិតនៅក្នុងបរិវេណសាកលវិទ្យាល័យទាំងអស់ត្រូវតែដោះស្រាយសមីការមួយ ដើម្បីប្តូរយកលេខសម្ងាត់ (Password) សម្រាប់ភ្ជាប់អ៊ីនធឺណិត។ សាកលវិទ្យាល័យនេះមានឈ្មោះថា Nanjing University ហើយបើតាមតំណាងរបស់សាកលវិទ្យាល័យមួយនេះប្រាប់ឲ្យដឹងថា ការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ស្រាវជ្រាវគឺជារឿងសំខាន់ មួយសម្រាប់និស្សិតទាំងអស់ ដូចនេះហើយទើបគេជ្រើសរើសអនុវត្តវិធីខាងលើ ដើម្បីបង្ខំឲ្យនិស្សិតទាំងអស់ត្រូវតែចេះធ្វើលំហាត់សមីការ។​

    ដើម្បីភ្ជាប់អ៊ីធឺណិតក្នុងសាកលវិទ្យាល័យ សិស្សនិស្សិតត្រូវដោះស្រាយសមីការមួយ ហើយចម្លើយនៃលំហាត់នោះ គឺជា Password ដើម្បីភ្ជាប់អ៊ីនធឺណិតតែម្តង។ មហាជនទូទៅបានសារទរចំពោះការអនុវត្តខាងលើនេះ ព្រោះវាមានប្រយោជន៍ច្រើនសម្រាប់ក្រុមនិស្សិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cgtn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay