ខ្មែរណូត

ស្វែងរក

  • PR

    មកដឹងអត្ថប្រយោជន៍សម្រាប់អ្នកញ៉ាំទឹកសណ្ដែកហ្វ្រេសស៊ី

    BY Liny Chan July 30, 2021
    មកដឹងអត្ថប្រយោជន៍សម្រាប់អ្នកញ៉ាំទឹកសណ្ដែកហ្វ្រេសស៊ី

    ទឹកសណ្ដែកគឺជាភេសជ្ជៈមួយប្រភេទដែលបងប្អូនប្រជាជនយើងតែងនិយមធ្វើដើម្បីទទួលទាននៅតាមផ្ទះ ហើយបងប្អូនខ្លះទៀតក៏ធ្វើច្រើនជាលក្ខណអាជីវកម្មលក់ដូដើម្បីជាមុខរបរចិញ្ចឹមជីវិត។ មានខ្លះបានដឹងអំពីអត្ថប្រយោជន៍នៅក្នុងទឹកសណ្ដែក តែក៏មានអ្នកខ្លះនៅមិនទាន់បានដឹងផង។ តើនៅក្នុងទឹកសណ្ដែកមានអត្ថប្រយោជន៍អ្វីខ្លះជំនួយដល់សុខភាពយើង?

    តាមការសិក្សាជាច្រើនបានបង្ហាញដូចៗគ្នាថានៅក្នុងទឹកសណ្ដែកពិតជាមានអត្ថប្រយោជន៍ជាច្រើនប្រសិនបើផលិតផលទឹកសណ្ដែកជ្រើសយកតែគ្រាប់សណ្តែកល្អលេខ១ និងមានគុណភាពខ្ពស់ គ្រាប់សណ្តែកមានផ្ទុកជាតិប្រេង ប្រមាណដល់ទៅ ២០% និង ប្រូតេអ៊ីន ៤០% ។

    ទឹកសណ្តែកមានសកម្មភាពប្រឆាំងនឹងកូឡេស្តេរ៉ូល

    នៅក្នុងផលិតផលសណ្តែកទឹកដែលផលិតពីសណ្ដែកល្អលេខ១ មានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយជាប្រូតេអ៊ីន ដែលមានគុណភាពផ្នែកអាហារូបត្ថម្ភស្រដៀងនឹងប្រូតេអ៊ីនរបស់សាច់សត្វ តែសារធាតុលីពីលីត ភាគច្រើនមានទម្រង់ជាខ្លាញ់មិនឆ្អែត។ មានន័យថា ទឹកសណ្តែក អាចផ្តល់ប្រូតេអ៊ីនបានល្អការទទួលទានសាច់និងជាជម្រើសដ៏ប្រពៃសម្រាប់អ្នកប្រកាន់យករបបអាហារបួស (មិនទទួលទានសាច់សត្វ) សម្រាប់បំពេញសេចក្តីត្រូវការផ្នែកប្រូតេអ៊ីនរបស់សរីរាង្គកាយ។ ប្រូតេអ៊ីនដ៏ល្អរបស់សណ្តែកសៀង ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកទទួលទាន គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ក្នុងឈាម កូឡេស្តេរ៉ូល ធ្វើឲ្យចង្វាក់បេះដូចដើរបានល្អ។

    ទឹកសណ្ដែកជារបបអាហារប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃ

    អ្នកមានជំងឺឈឺចាប់រ៉ាំរ៉ៃ សូមទទួលទានអាហារធ្វើពីសណ្តែកសៀងឲ្យបានទៀងទាត់ព្រោះវាអាចជួយដល់អ្នកជំងឺបានច្រើន! នេះបើតាមការអួតអាងរបស់អ្នកស្រាវជ្រាវអាមេរិក។ សណ្តែកសៀង ក៏ជាអាហារដែលមានផ្ទុកសារធាតុសរសៃ និងវីតាមីនច្រើន។ បើដូច្នេះវា មានសមត្ថភាពការពារស្ត្រី អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកកស្បូន នេះបើតាមលទ្ធផលស្រាវជ្រាវនៅសៀងហៃ លើស្ត្រីជាងមួយពាន់នាក់ (៨៣២នាក់មានផ្ទុកកោសិកាមហារីក និង៨៤៦នាក់ទៀតមានសុខភាពល្អ) បន្ទាប់ពីបានទទួលទានសណ្តែកសៀងជាប្រចាំរយៈពេល៥ឆ្នាំ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា សណ្តែកសៀងបានកាត់បន្ថយគ្រោះអភិវឌ្ឍន៍ជំងឺមហារីកស្រទាប់ស្បូន បានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសស្ត្រីដែលធាត់ជ្រុល។

    ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

    ផលប្រយោជន៍ល្អរបស់ផលិតផលទឹកសណ្ដែកល្អលេខ១ចំពោះស្ត្រីមានផ្ទៃពោះ ពេលបានផឹកទឹកសណ្ដែកញឹកញាប់ពិតជាល្អ ព្រោះសម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន វីតាមីន B1, A , E អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់ និងកាបូអ៊ីដ្រាត ដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃ ជួយឲ្យកូនមានសុខភាពល្អ។ សណ្ដែកពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែនតាំងពីកូនក្នុងផ្ទៃ រហូតដល់វ័យសិក្សា។ ពេលវេលាសមរម្យសម្រាប់ផ្ដល់អាហារដែលផ្សំពីសណ្ដែក គួរតែកូនមានអាយុ ១ ឆ្នាំឡើងដោយបរិមាណតិចតួច ហើយបន្ទាប់មកកើនឡើងបន្តិចម្ដងៗតាមវ័យរបស់កូន។

    អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ក្រោយពេលកើតចេញមក ឆ្លាតវាងវៃ រៀនឆាប់ចាំ។ ចំពោះការទទួលទានដោយសុវត្ថិភាព គឺ៣-៤/ថ្ងៃ។

    ក្រៅអំពីការរៀបរាប់ខាងលើនេះនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលមាននៅក្នុងផលិតផលទឹកសណ្ដែកដែលជ្រើសយកតែសណ្ដែកលេខ១ អាចជួយដល់សុខភាពអ្នកដែលនិយមញ៉ាំទឹកសណ្ដែកជាប្រចាំថែមទៀតដូចជាៈ

    1. គ្មានជាតិស្ករច្រើន ទឹកសណ្តែកមិនសូវផ្ទុក ជាតិស្ករច្រើននោះទេ ដូច្នេះមនុស្សទូទៅអាច ទទូលទានវាបាន ជាប្រចាំថ្ងៃដើម្បី សុខភាពបានប្រសើរ។
    2. ជួយកាត់បន្ថយជំងឺបេះដូង
    3. មានសារធាតុបំរុងរាងកាយខ្ពស់ ថែមទាំងអាចជួយឲ្យ រាងកាយមានថាមពល។
    4. កាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺ មហារីកសុដន់។
    5. ការទទួលទានទឹកសណ្តែក ជាប្រចាំក៏អាចជួយឲ្យ ឆ្អឹងរឹងមាំផងដែរ។
    គាំទ្រដោយ៖ ទឹកសណ្ដែកហ្វ្រេសស៊ី ជ្រើសយកតែសណ្ដែកលេខ១

    Share This Post:
    MPO4D jitutoto mpo4d Mpoplay