ខ្មែរណូត

ស្វែងរក

  • PR

    ប្រវត្តិស្នេហ៍ ផ្តើមពីកំលោះមេដាយឯកវាយកូនហ្គោល និងក្រមុំរូបស្រស់នៅក្នុងរឿង កម្មសិទ្ធិស្នេហ៍ ចាក់ផ្សាយហើយនៅភីអិនអិន

    BY Liny Chan July 30, 2021
    ប្រវត្តិស្នេហ៍ ផ្តើមពីកំលោះមេដាយឯកវាយកូនហ្គោល និងក្រមុំរូបស្រស់នៅក្នុងរឿង កម្មសិទ្ធិស្នេហ៍ ចាក់ផ្សាយហើយនៅភីអិនអិន

    ទស្សនិកជន ដែលជាហ្វេនៗ កំពុងតែទន្ទឹងរង់ចាំទស្សនានូវកម្រងខ្សែភាពយន្តមនោសញ្ចេតនាស្នេហា ល្បីៗ ពេញនិយមក្នុងសម័យថ្មី បានមកដល់ហើយ គឺរឿង កម្មសិទ្ធិស្នេហ៍ ដែលភាពយន្តភាគថៃថ្មី នឹងអន្ទងចិត្ត បេះដូង ទស្សនិកជន ហាក់ដូចចជាបានបណ្តែតអារម្មណ៍ចូលទៅតាមសាច់រឿងពិតៗតែម្តង។ ជាមួយ សាច់រឿងថ្មីនេះដែរ ក៏មានការចូលរួមសម្តែងពី តារាវ័យក្មេង ដ៏ស្រស់ស្អាត និងសង្ហា ពោរពេញដោយទេពកោសល្យសម្តែងគ្រប់រសជាតិ។

    កម្មសិទ្ធិស្នេហ៍ ជាសាច់រឿងដែលបង្ហាញពីខ្សែជីវិតបុរសអភិជនម្នាក់ ទទួលបានជោគជ័យលើបំណងប្រាថ្នារបស់ខ្លួន ដែលគេអាចយកតំណែងជាអ្នកវាយកូនហ្គោលដៃឯកម្នាក់ ទទួលបានពានរង្វាន់គួរឲ្យគ្រប់គ្នាច្រណែន។ ស្នេហា ក៏កើតឡើងនៅក្នុងពេលដែលគេបានជួបនឹងឧបសគ្គ ហើយនារីម្នាក់បានចូលមកក្នុងបេះដូងរបស់គេ ដើម្បីជួយឲ្យគេកាន់តែមានជីវិតថ្មីកាន់តែស្រស់ថ្លាថែមទៀត។ ថារីន និងជេន គឺផ្តើមពីទំនាក់ទំនងជាមិត្តភាព ប្រែក្លាយជាស្នេហា នៅក្នុងទីលានវាយកូនហ្គោល ប៉ុន្តែថ្វីត្បិតតែទិដ្ឋភាពជុំវិញ មានទៅដោយធម្មជាតិ វាលស្មៅខៀវខ្ចី ក៏ពួកគេនៅតែជួបនឹងព្យុះភ្លៀង ភាពឈ្នានីស និងការប្រកួតប្រជែងទៅលើសមត្ថភាពជាច្រើនរឿង។
    តួអង្គសម្តែងវ័យក្មេងជាច្រើនដួង ដែលនឹងធ្វើឲ្យសាច់រឿងកាន់តែជក់ចិត្ត ចង់តាមដានទស្សនានោះ មានដូចជា កញ្ញា
    Gina Yeena Salas , ( សម្តែងជាតួអង្គ ជេន)
    Nine Naphat Siangsomboon ( សម្តែងជាតួអង្គ ថារីន)
    Mo Monchanok Saengchaipiangpen ( សម្តែងជាតួអង្គ មេតា្ត)
    Alex Rendell ( សម្តែងជាតួអង្គ អាគីរា)
    Ball Jitpanu Klomkaew (សម្តែងជាតួអង្គ ជីន)
    Point Cholawit Meetongcom (សម្តែងជាតួអង្គ ឆាលី )

    សូមរង់ចាំទស្សនាសាច់រឿងថ្មីនេះ ក្នុងរឿង កម្មសិទ្ធិស្នេហ៍ ដែលមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០២១ ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់៕
    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay