ព័ត៌មានជាតិ
អគ្គិភ័យកំពុងឆាបឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នៅខាងកើតគល់ស្ពានជ្រោយចង្វារ ពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រើនកំពុងជួយអន្តរាគមន៍
BY Khmernote Media
July 30, 2021
រាជធានីភ្នំពេញ៖ ព័ត៌មានបឋម យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ខណៈពេលនេះមានអគ្គិភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រើនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យយ៉ាងសកម្ម ៕







ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ