កូវីដ-១៩
កូវីដនៅប្រទេសវៀតណាមមិនទាន់ធូរស្បើយនោះទេ ដោយម្សិលមិញរកឃើញអ្នកឆ្លងថ្មី កើនដល់ ៨,៦២៤នាក់
BY Khmernote Media
August 1, 2021
យោងតាមការបញ្ជាក់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា គិតត្រឹមម៉ោង ០៧និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសវៀតណាម បានរកឃើញករណីជំងឺកូវីដ១៩ វិជ្ជមានថ្មី ៨,៦២៤នាក់ ខណៈអ្នកជាសះស្បើយថ្មីចំនួន ៣,២៥០នាក់ និងស្លាប់បាត់បង់ជីវិតថ្មីចំនួន ១៤៥នាក់។

ទីក្រុងហូជីមិញបន្ដមានករណីថ្មីច្រើនជាងគេ ដោយមានករណីចំនួន ៤,១៨០ករណី បន្ទាប់មកខេត្តប៊ិញឌួង មានចំណួន ២,០៧៥ ករណី និងខេត្តឡុងអាន ៥៤៤ ករណី។
គិតត្រឹមយប់ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសវៀតណាម មានករណីឆ្លងកូវីដ១៩ សរុបចំនួន ១៤៥,៦៨៦នាក់, កំពុងព្យាបាលសរុបចំនួន ១០៥,៥៤៦នាក់, ជាសះស្បើយសរុបចំនួន ៣៨,៧៣៤នាក់ និងស្លាប់សរុបចំនួន ១,៣០៦នាក់៕

