ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុគ្គលិកសុខាភិបាលចំនួន៩នាក់បានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta នៅខេត្តឧត្តរមានជ័យ

    BY Khmernote Media August 2, 2021
    បុគ្គលិកសុខាភិបាលចំនួន៩នាក់បានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta នៅខេត្តឧត្តរមានជ័យ

    នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសរកឃើញករណីកូវីដវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

    រូបតំណាង

    ដោយក្នុងនោះនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងរីវុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១៣នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ៩នាក់ និង៤នាក់ជាករណីឆ្លងក្នុងសហគមន៍ ។ ចំណែកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញ អ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta ចំនួន២១នាក់ទៀត មានពលករមកពីប្រទេសថៃចំនួន ១២នាក់ ( អាចមានការប៉ះពាល់ដល់ប្រជាពលរដ្ឋលក់ដូរនៅក្នុងសហគមន៍) និងក្នុងនោះមានឆ្លងបុគ្គលិកសុខាភិបាលចំនួន៩នាក់ផងដែរ៕

    Share This Post: