សមត្ថកិច្ចឃាត់បានរថយន្ត និងម៉ូតូជាង ៣០០គ្រឿង ដែលបានល្មើសនឹងបម្រាមគោចរធ្វើដំណើរយប់
- August 2, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាមគោចរ កាលពីយប់ថ្ងៃទី១ សីហា ឆ្នាំ២០២១។ អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
- Share This Post: