ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដចំនួន ៨ នាក់ក្នុងប្រតិបត្តិការស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅខណ្ឌពោធិ៍សែនជ័យ

BY
Khmernote Media
August 3, 2021

នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានចុះធ្វើការយកសំណាកប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទថ្មី ( Delta ) នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះផងដែរ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៨ នាក់ (ស្រី ៥) នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta កាលពីយប់ថ្ងៃទី ២ សីហា។

Share This Post: