ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាត់ទោសប្រហារជីវិតមួយគ្រួសារ ដោយសារតែរឿងជំលោះទារប្រាក់ថ្លៃជួលផ្ទះ

    BY Khmernote Media September 21, 2018
    កាត់ទោសប្រហារជីវិតមួយគ្រួសារ ដោយសារតែរឿងជំលោះទារប្រាក់ថ្លៃជួលផ្ទះ

    ចិន៖ គ្រួសារមួយ ដែលមានសមាជិក៤នាក់រួមទាំងម្តាយឪពុកកូនត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីពួកគេបានព្រួតគ្នាវាយសម្លាប់ម្ចាស់ផ្ទះជួលមួយគ្រួសារ។ មូលហេតុដែលបង្កឲ្យមានករណីឃាតកម្មដូចនេះក៏ដោយសារតែម្ចាស់ផ្ទះបានទៅទារប្រាក់បង់ថ្លៃផ្ទះចំនួន ២៦០០ ដុល្លារ តែក្រុមគ្រួសារដែលភាគីអ្នកបង្កហេតុគ្មានប្រាក់ឲ្យនោះទេ។

    ឥវិយាបថនេះក៏បង្កឲ្យមានជំលោះកើតឡើង និងឈានទៅដល់មានករណីសម្លាប់ក្រុមគ្រួសារម្ចាស់ផ្ទះជួលទាំងអស់តែម្តង។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Qingdao ភាគត្បូងប្រទេសចិន។ ហើយគ្រួសារ ដែលត្រូវតុលាការផ្តន្ទាទោសនោះរួមមាន បុរសជាឪពុកឈ្មោះថា Li Zhongzhi អាយុ៦៨ឆ្នាំ, ស្ត្រីជាម្តាយមានឈ្មោះថា Li Jizhong អាយុ ៦៨​ ឆ្នាំ និងកូនពីរនាក់ទៀតជាប្តីប្រពន្ធនឹងគ្នាមានអាយុជាង​៣០ ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay