ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំ ផ្គរ និងខ្យល់កន្ត្រាក់ចាប់ថ្ងៃស្អែកនេះ

BY
srey nuch
August 3, 2021

រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយគ្នានោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
– បណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្ដាខេត្តដទៃទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣- តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: