ព័ត៌មានជាតិ

ចុះធ្វើតេស្តសំណាកបុគ្គលិក​ និង​សន្តិសុខនៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម រកឃើញវិជ្ជមានកូវីដ ១នាក់ ក្រោយមានអ្នកជំងឺកូវីដបំប្លែង ថ្មី Delta ធ្លាប់បានចូលទីតាំងនេះ

BY
Khmernote Media
August 3, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមាន ១ នាក់ នៅក្នុងប្រតិបត្តិការ ចុះធ្វើតេស្តលើបុគ្គលិក​ និង​សន្តិសុខ​នៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ សរុប​ចំនួន​ ៣៤​នាក់ កាលពីថ្ងៃទី ២ សីហា ក្រោយពីមាន អ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មី Delta បានចូលទៅទីតាំងនេះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទៀតថា ករណីរកឃើញវិជ្ជមាននេះ តែត្រូវរង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍ថា ជាប្រភេទអ្វីសិន។ ករណីនេះស្ថិតនៅក្នុងការសង្ស័យនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ចាប់ពីម៉ោង ១៤ និង៥០នាទី ដល់១៥ និង១០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

Share This Post: