អន្តរជាតិ
សែងសាកសពយកទៅកប់ បែរជាជួបរឿងនឹកស្មានមិនដល់ បណ្តាលឲ្យធ្លាក់សពចូលអាងទឹក (មានវីដេអូ)
BY Khmernote Media
September 17, 2018
ឥណ្ឌូនេស៊ី៖ មនុស្សមួយក្រុមនាំគ្នាសែងសាកសពយកទៅកប់ តែបែជាត្រូវជួបនឹងរឿងអកុសលមួយគឺមានខ្យល់បោកបក់យ៉ាងខ្លាំង រហូតធ្លាក់សាកសពនោះចូលទៅក្នុងអាងទឹកមួយកន្លែង។ អត្ថសញ្ញាណពិតប្រាកដរបស់ជន ដែលពាក់ព័ន្ធក្នុងរឿងអកុសលមួយនេះមិនត្រូវបានដឹងនោះទេ ព្រោះជាវីដេអូដែលគេថតបានដោយចៃដន្យ និងត្រូវបានគេចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គម។
យ៉ាងណាក្តី គេអាចដឹងត្រឹមថាហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ តាមរយៈវីដេអូបានបង្ហាញថា មានគ្រួសារម៉ូស្លីមមួយក្រុមបាននាំគ្នាសែងសាកសពមួយទៅទៅកប់ លុះដើរដល់អាងទឹកមួយ ស្រាប់តែមានខ្យល់បោកបង់យ៉ាងខ្លាំង និងបានធ្វើសាកសពនោះបានធ្លាក់ទៅក្នុងអាងទឹកតែម្តង ដែលតាមជំនឿបានបង្ហាញថា វាជារឿងអកុសល និងស៊យបំផុត។ លោកអ្នកអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail