រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ បន្ថែមរយៈពេលដឹកអ្នកដំណើឹរឥតគិតថ្លៃរហូតដល់ចុងខែតុលា
- September 15, 2018
កាលពីថ្ងៃទី១០ ខែមេសា កន្លងមក រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់ឲ្យដំណើរការជាផ្លូវការ ព្រមទាំងបើកអោយបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃថែមទៀតផង។ បន្ទាប់ពីដាក់ឲ្យជិះដោយឥតគិតថ្លៃមួយរយៈមក គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ចំពោះមធ្យោបាយសាធារណមួយនេះ។
ថ្មីៗនេះយោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រអាកាសចរណ៍កម្ពុជាបានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិ នឹងបន្ថែមការដឹកអ្នកដំណើរឥតគិតថ្លៃបន្តទៀតរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ ដូច្នេះកុំភ្លេចចូលរួមជិះទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕

[Transportation] Royal Railway is extending its free ride offer until the 31st october 2018!! If you haven't done yet, experience the 1st airport shuttle train in Phnom Penh!Posted by Cambodia Airports on Friday, 14 September 2018
អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






