ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីអាមេរិកម្នាក់អះអាងថាការញ៉ាំទឹកនោមខ្លួនឯងជាប្រចាំជួយឲ្យនាងមានរាងស្រឡូន និងមានស្បែកស្អាតក្មេងជាងវ័យ

    BY Khmernote Media September 17, 2018
    ស្រ្តីអាមេរិកម្នាក់អះអាងថាការញ៉ាំទឹកនោមខ្លួនឯងជាប្រចាំជួយឲ្យនាងមានរាងស្រឡូន និងមានស្បែកស្អាតក្មេងជាងវ័យ

    អាមេរិក៖ មនុស្សមួយចំនួនខ្ពើមនឹងទឹកនោមខ្លួនឯងសូម្បីតែប៉ះក៏មិនហ៊ានដែរ ខណៈដែលខ្លះបានប្រើប្រាស់ទឹកនោមខ្លួនឯងធ្វើជាឱសថសម្រាប់ថែសុខភាព និងសម្រស់បានយ៉ាងមានប្រសិទ្ធភាព។ ការពិតទៅការអះអាងថា ទឹកនោមពិតជាមានគុណប្រយោជន៍សម្រាប់សុខភាពនោះត្រូវបានគេលើកឡើងយូរមកហើយ តែបញ្ហាត្រង់ថាមិនសូវមានមនុស្សអនុវត្ត និងបង្ហាញភស្តុតាំងពីគុណប្រយោជន៍របស់វា។

    ថ្មីៗនេះស្រ្តីជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Julia Sillaman បានរៀបរាប់តាមបណ្តាញសង្គមរបស់នាងថា នាងតែងញ៉ាំទឹកនោមខ្លួនឯង ៣ កែវក្នុងមួយថ្ងៃ ហើយការទទួលទានទឹកនោម ដូចនេះបានធ្វើឲ្យស្រក់ទម្ងន់បាន ១១ គីឡូក្រាម និងជួយឲ្យនាងអាចរក្សារាងដ៏ស្រឡូនរបស់នាងបានផងដែរ។​ ជាងនេះទៅទៀតនាងបានយកទឹកនោមមកលាបមុខ ដើម្បីព្យាបាលបញ្ហាមុខកើតមុខ ធ្វើឲ្យមុខមានសំណើម តឹងល្អ និងធ្វើឲ្យស្បែកមានសុខភាពល្អក្មេងជាងវ័យទៀតផង។ នាងបន្តថា អ្នកដែលបានអានសាររបស់នាង និងអនុវត្តតាមនាងនោះ ក៏ទទួលបានលទ្ធផលល្អដូចនាងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay