កូវីដ-១៩

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣០,៥៤៩ ករណី និងមរណភាពបន្ថែមចំនួន ៤២២ ករណី

BY
autoadmin
August 3, 2021

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបាននិយាយថា ចំនួនអ្នកឆ្លងជំងឺ COVIID-19 សរុបនៅក្នុងប្រទេសខ្លួន កើនឡើងដល់ ៣១,៧២៦,៥០៧ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ៣០,៥៤៩ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងនោះផងដែរ មានអ្នកជំងឺចំនួន ៤២២ នាក់ បានស្លាប់ដោយសារជំងឺនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៤២៥,១៩៥ នាក់ ហើយចំនួនជាសះស្បើយថ្មីមានចំនួន ៤២៥,១៩៥ ករណី ដែលនាំឱ្យចំនួនជាសះស្បើយសរុបមានដល់ ៣០,៨៩៦,៣៥៤ ករណី។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បាននិយាយថា គិតមកទល់ពេលនេះមានសំណាកសរុបចំនួន ៤៧១,២៩៤,៧៨៩ ត្រូវបានគេធ្វើតេស្តរកជំងឺ COVID-19 ដោយក្នុងនោះមាន ១,៦៤៩,២៩៥ សំណាក ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អាជ្ញាធរក៏បានចាត់ចែងចាក់ផ្ដល់វ៉ាក់សាំងសម្រាប់មនុស្សចំនួន ៤៧២,២២៣,៦៣៩ នាក់ រួចរាល់ហើយដែរ ដោយក្នុងនោះមានពលរដ្ឋ ៣៦៧,៩៩៤,៥៨៦ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន ហើយចំណែកមនុស្សចំនួន ១០៤,២២៩,០៥៣ នាក់ទៀត បានទទួលវ៉ាក់សាំងទាំង ២ លើក៕

អត្ថបទ៖ លីដា
ប្រភព៖ Indian Express

Share This Post: