ព័ត៌មានជាតិ

និយាយមិនស្ដាប់ អប់រំមិនស្ដាប់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះបិទខារ៉ាអូខេ ៣ទីតាំង ដកហូតសម្ភារនិងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាលតែម្តង

BY
srey nuch
August 3, 2021

រាជធានីភ្នំពេញ៖ បន្ទាប់ពីនិយាយមិនស្ដាប់ អប់រំមិនស្ដាប់សម័យ Covid-19 ហើយ ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនោះ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារចម្រុះរដ្ឋបាលPSC ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះបិទទីតាំងKTV ចំនួន៣ទីតាំង ដកហូតសម្ភារនិងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើស បទបញ្ជា របស់រាជរដ្ឋាភិបាល។ ទីតាំងខារ៉ាអូខេទាំងបីនោះមានឈ្មោះដូចជា៖

១.ពិភពតារារះ KTV
២.ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ
៣.ភោជនីយដ្ឋាន បុប្ផារាជនី ។

ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន សម្ភារដែលដកហូត ត្រូវបានអាជ្ញាធរ ធ្វើកំណត់ហេតុ យកទៅរក្សាទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: